English
មជ្ឃមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិង​ សន្តិភាព  សូមស្វាគមន៍


រូបភាពថ្ងែនេះ

អ្នកទស្សនា

Flag Counter

ផ្សាយពួកយើង

ស្វែងរកយើង

សកម្មភាព

ពិភាក្សាពីផែនការក្នុងការផ្សព្វផ្សាយទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក្នុងសហគមន៍

ថ្ងៃអង្គារ៍៥រោចខែផល្គុនឆ្នាំរកានព្វស័កព.ស២៥៦១
ត្រូវនិងថ្ងៃទី៦ខែមីនាឆ្នាំ២០១៨
បានចូលរួមប្រជុំប្រចាំខែក្រុមប្រឹក្សាឃុំព្រែកខ្ពប
និងបានជួបជាមួយក្រុមយុវជនដែលធ្លាប់ធ្វើការជាមួយគ្នា
ដើម្បីពិភាក្សាពីផែនការក្នុងការផ្សព្វផ្សាយទប់ស្កាត់
និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក្នុងសហគមន៍
ពួកគាត់នៅតែរស់រាយរាក់ទាក់ដដែល

ការមានគោលនយោបាយយុវជនច្បាស់លាស់សម្រាប់គណបក្សនយោបាយ

ការមានគោលនយោបាយយុវជនច្បាស់លាស់សម្រាប់គណបក្សនយោបាយគឺ
ពិតជាមានសារសំខាន់ណាស់សម្រាប់គណបក្សនិងសម្រាប់យុវជនដូចនេះ
សូមស្តាប់ពីចំណាប់អារម្មណ៍របស់ក្រុមយុវជនដែលពួកគាត់ចង់ឲ្យគណបក្សនយោបាយនីមួយៗ
គិតគូរពីការបង្កើតឲ្យមានគោលនយោបាយយុវជនច្បាស់លាស់សម្រាប់គណបក្ស។



គាំទ្រអោយមានការពន្លឿនការអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង

នាងខ្ញុំសូមគាំទ្រអោយមានការពន្លឿនការ​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​។

សារៈសំខាន់នៃច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង

យុវជននឿន​ដាវីនជានិស្សិតផ្នែកនីតិសាស្ត្រ​បានបង្ហាញពីសារៈសំខាន់នៃច្បាប់​ស្តីពី
ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹងនិងគាំទ្រពីសារៈសំខាន់នៃច្បាប់​ដើម្បីដោះ​ស្រាយ​
ពី​ផល​ប៉ះពាល់​នៃការប្រើប្រាស់គ្រឿងស្រវឹង។

ខ្ញុំគាំទ្រច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ចុះអ្នកវិញ?

តើប្រទេសកម្ពុជា គួរមានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែរឬទេ?

រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨

មជ្ឈមណ្ឌល ភីឌីភីបានសហការជាមួយYCUDដើម្បីរៀបចំកិច្ចជជែកដេញដោលយុវជនក្រោមប្រធានបទ "តើប្រទេសកម្ពុជាគួរមានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងដែរឬទេ?"

នៅសាលារៀនអន្តរទ្វីបអាមេរិកកាំងAIS។ ការជជែកដេញដោលនេះមានគោលបំណងផ្សព្វផ្សាយអោយកាន់តែទូលំទូលាយពីសារៈសំខាន់នៃច្បាប់ស្តីពី

ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងទៅកាន់ក្រុមយុវជននិងប្រជាពលរដ្ឋ ដោយមានយុវជនចំនួន៦០នាក់

បានចូលរួមនិងមានក្រុមជជែកដេញដោលចំនួនពីរក្រុមគឺក្រុមស្របមានសមាជិក៣នាក់និងក្រុមបដិសេធ

មានសមាជិក៣នាក់។កម្មវិធីជជែកដេញដោលយុវជននេះមានការឧបត្ថម្ភពីអង្គការIOGT-NTO Movement។